រដ្ឋមន្ត្រី ហេង សួរ ទទួលជួបនិស្សិត ជ័យលាភីចំនួន ៥១នាក់ ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅកូរ៉េនិងជប៉ុន

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីចំនួន ៥១នាក់ (ស្រី ៣២នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សា នៅសាធារណរដ្ឋកូរ៉េ ក្រោមគម្រោងអាហារូបករណ៍ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS-G 2025) និងនៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍ រដ្ឋាភិបាលជប៉ុន (MEXT 2025) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ។

កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍ អាចទទួលបាននូវការ ចែករំលែកបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានសារៈសំខាន់ សម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យបរទេសបានដឹង បានយល់អំពីប្រទេសកម្ពុជា កាន់តែច្បាស់ និងបានជួបជជែក ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង ជាអតីតនិស្សិតអាហារូបករណ៍ សិក្សានៅសាធារណរដ្ឋកូរ៉េ និងជប៉ុន ផងដែរ ៕









