ព័ត៌មានជាតិ

CMAC ប្រទះឃើញគ្រាប់ផ្សែង ជាប្រភេទគ្រាប់ផ្លោង មានផ្ទុកសារធាតុឆេះ និងផ្សែងពុល ដែលទាហានសៀម បាញ់មកលើទឹកដីកម្ពុជា

ភ្នំពេញ ៖ កម្លាំងជំនាញ CMAC បានប្រទះឃើញគ្រាប់ផ្សែង ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ ក្នុងសង្គ្រាមរវាង កម្ពុជា-ថៃ ។

តាមរយៈបណ្ដាញសង្គមផ្លូវការ របស់លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងជំនាញអង្គភាព CMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម!

លោក គូសបញ្ជាក់ថា «កម្លាំងជំនាញ បានប្រទះឃើញគ្រាប់ផ្សែង ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម មានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀម បានបាញ់ក្នុងសង្គ្រាមនេះ ។ គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ»។

ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាមានការប្រុងប្រយត្ន័ ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់ សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះ សូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។ ១៤ សីហា ឆ្នាំ២០២៥ ៕

To Top