អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន បានមកដល់កម្ពុជា ដើម្បីយកព័ត៌មាន ជុំវិញករណី សង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា

ភ្នំពេញ៖ លោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន បានមកដល់កម្ពុជា សម្រាប់យកព័ត៌មាន ដែលប្រទេសថៃ បានបង្កសង្រ្គាម៥ថ្ងៃ មកលើកម្ពុជា ២៤-២៩ កក្តដា ២០២៥ និង ការអភិវឌ្ឍន៍ របស់កម្ពុជា។

ក្នុងពេលលោកបំពេញបេសកម្ម ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន លោកនឹងនៅកម្ពុជាចំនួន៥ថ្ងៃ។
លោក ALFARO MICHEL BARRY នឹងជួបសម្ភាសន៍លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបន្តដំណើរទៅខេត្តឧត្តរមានជ័យ ជួប ជនភៀសសឹក និងកន្លែងគ្រាប់របស់ថៃ បានផ្លោងមកលើទឹកដីរបស់កម្ពុជា។

ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើលោក ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែល និងក៏មានការលើកឡើង អំពីការប្រសិទ្ធិនាមឈ្មោះផ្លូវជាតិលេខ៤មកជាផ្លូវ ឈ្មោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ផងដែរ។

សហរដ្ឋអាមេរិក កាលពីថ្មីៗនេះ បានផ្តល់ការអនុគ្រោះពន្ធ១៩ភាគរយ ដែលមុនបន្ថយពី៤៩ភាគរយ មកត្រឹម៣៩ភាគរយ។
សហរដ្ឋអាមេរិក តាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឱ្យកម្ពុជា-ថៃ បញ្ឈប់ជាបន្ទាន់នូវបទឈប់បាញ់ ដោយប្រគល់តួនាទីប្រទេសម៉ាឡេសុី ប្រធានអាស៊ាន តាមដានមើលការខុសត្រូវ ដោយឱ្យអ្នកសង្កេតការណ៍អនុព័ន្ធយោធា ត្រួតពិនិត្យផ្ទាល់។
ក្រៅពីនោះប្រទេសម៉ាឡេសុី បានប្រើផ្កាយរណបផ្ទាល់ មើលពីលើតំបន់ជម្លោះគ្នាថែមទៀត។
ដោយឡែក អ្នកកាសែតអាមេរិកកាំងរូបនេះ ក៏ចង់តាមដានយកព័ត៌មានផ្ទាល់ផងដែរ ដោយលោកនឹងស្នាក់នៅមួយយប់នាខេត្តឧត្តរមានជ័យ៕
