លោកបណ្ឌិត លី ឆេង ទទួលស្វាគមន៍ និងប្រគេន អាហារូបករណ៍សម្តេចតេជោ ១០០% សម្រាប់សាមណៈនិស្សិតព្រះនាម ញ៉ឹល សឿម ដែលបាននិមន្តវិលត្រឡប់មកពីប្រទេសថៃ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ»

ភ្នំពេញ ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិក និងជាអគ្គនាយក ប៊ែលធីគ្រុប
នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយសាមណៈនិស្សិតព្រះនាម ញ៉ឹល សឿម ដែលទើបនិមន្ត វិលត្រឡប់មកពីប្រទេសថៃ ហើយទទួលបានអាហារូបករណ៍ សម្តេចតេជោ ១០០% មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ ។

ខ្ញុំព្រះករុណា ខ្ញុំសូមលើកទឹកចិត្តដល់សាមណៈនិស្សិត-និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យពូកែ បង្កើនចំណេះដឹង មានជំនាញពិតប្រាកដ មានគុណធម៌ សីលធម៌ និង រៀបចំខ្លួនឯង ឱ្យក្លាយជាពលរដ្ឋ មានទំនួលខុសត្រូវខ្ពស់ និងប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពល សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យបានកាន់តែល្អប្រសើរតទៅអនាគត៕


