ព័ត៌មានជាតិ

ញ្ញត្តិកម្ពុជា ផ្ញើជូនអ្នករាយការណ៍ពិសេស គឺជំរុញឱ្យភាគីថៃ ​រើបន្លាលួស និងកង់ឡាន ចេញពីដីកម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញញ្ញត្តិបន្ទាន់ផ្ញើជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយជំរុញឱ្យភាគីថៃ រើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់ លើទឹកដីកម្ពុជា ចេញវិញ។

ញ្ញត្តិបន្ទាន់របស់ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជូនទៅ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយមានគោលបំណងគឺ ៖

១- ជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជាចេញវិញ។

២- ធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចំការរបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃរំលោភយក។

៣- ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC។

៤- បង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេតនិង ស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធ ចំពោះអំពើរំលោភបំពាននេះ។ជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨ ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕

To Top