បណ្ឌិត កៅ ថាច ទទួលជួបក្រុមការងារជំនាញ ផ្នែកវារីវប្បកម្ម

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ផេនហ្គាខ្វា (PangAqua Group) ដែលជាអ្នកផ្គត់ផ្គង់ ធាតុចូលវារីវប្បកម្ម (ការចិញ្ចឹមត្រី) បច្ចេកទេសវារីវប្បកម្ម និងជាអ្នកប្រមូលទិញ ជួបពិភាក្សាការងារអំពីក្រុម PangAqua Group, ខ្សែច្រវាក់ផលិតកម្មនៃវិស័យវារីវប្បកម្ម, កិច្ចសន្យាកសិកម្មរវាង PangAqua Group និងអ្នកធ្វើវារីវប្បកម្ម និងយន្តការ នៃការផ្តល់ឥណទាន (ត្រីភាគី) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្មនៃវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តរភាពស្រប តាមកំណើននៃតម្រូវការទីផ្សារ ក៏ដូចជារួមចំណែកបង្កើនផល ចំណូលជូនបងប្អូនអ្នកធ្វើ វារីវប្បកម្មនៅទីជនបទ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។







