ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃ នឹងចូលរួមកម្មវិធី ខួបអនុស្សាវ​រីយ៍លើកទី៨០ ថ្ងៃប្រពៃណី កងកម្លាំងនគរបាល ប្រជា​ជនវៀតណាម

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណី កងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដំណើរទស្សនកិច្ចអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ និយាយដោយឡែក និង រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀតរវាងប្រទេស ទាំងពីរ និយាយជារួម ។

គួររំលឹកថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើត នគរបាលជាតិកម្ពុជា ផងដែរ ៕

To Top