Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រោមបទចោទប្រកាន់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព

កណ្ដាល ៖ តាមរយៈសេចក្តីបញ្ជាក់ព័ត៌មានរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ថា រហូតមកដល់ពេលនេះ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន០២ បទល្មើស រួមមាន៖ ១-ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ២-ធ្វើឱ្យខូចទឹកចិត្តកងទ័ព។
សូមរំលឹកថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេ Love Riya ដើម្បីសាកសួរ។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ឈ្មោះ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល៕
