ព័ត៌មានជាតិ

ប្រតិភូកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយ ផ្តល់ជូនក្រុមគ្រួសារ របស់វីរយុទ្ធជន ៦រូប

សៀមរាប​៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង សហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ ជូនក្រុមគ្រួសាររបស់វីរយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានកងទ័ពថៃ ចាប់ខ្លួនក្រោយមានបទឈប់បាញ់ ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះ លោកអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ ៕ ដោយអ៊ុយសុធុន

To Top