ព័ត៌មានជាតិ

លោកជុំ សុន្ទរី ៖ កិច្ចសន្ទនាពិសា តែរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា ថៃ នៅខេត្តយូណាន ផ្តោតលើបទឈប់បាញ់

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា បានឲ្យដឹតេថា ក្នុងកិច្ចសន្ទនាពិសា តែរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា ថៃ នៅខេត្តយូណាន គឺកម្ពុជាបានគូសបញ្ជាក់ ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោង សម្រាប់ការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃបទឈប់បាញ់ ។

នេះជាប្រសាសន៍របស់លោក ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៦ ខែសីហា ៕

To Top