នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋាន ការពារព្រំដែនចាន់បុរី-ត្រាត ថៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋាន ការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃសៅរ៍ទី ១៦ សីហា ២០២៥ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី៕


