ព័ត៌មានជាតិ

CMAC កម្ពុជា ៖ ថៃ យកគ្រាប់មីន PMN-2 មកបង្ហាញប្រតិភូបរទេស ដោយចោទកងទ័ពកម្ពុជាដាក់នោះ គឺជាគ្រាប់មីនសម្តែង

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ភាគីថៃ យកគ្រាប់មីន PMN-2 មកបង្ហាញប្រតិភូបរទេស ដោយចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ គឺជាគ្រាប់មីនយកមកសម្តែង ព្រោះមិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ សីហា លោក អគ្គនាយក បានគូសបញ្ជាក់ថា «គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីន PMN-2 សម្ដែង និងគ្រាប់មីន PMN-2 ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង គ្រាប់មីន PMN-2 ដែលថៃ ដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដើម្បីបង្កផ្ទុះឡើយ»។

លោក អគ្គនាយក បន្ដថា តាមធម្មតា និងបច្ចេកទេសប្រសិនការដាក់មីន ដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ បើមិនដក គឺជាន់មិនផ្ទុះនោះទេ៕

To Top