ព័ត៌មានជាតិ

តាមរយៈ​គ្រួសារ​ដេី​មអម្ពិល​! មេធាវី​ វ័រ វុទ្ធី ឧបត្ថម្ភគោ ៣​ក្បាល​ជូន​កងកម្លាំងជួរមុខទិសទី១ ខេត្តព្រះវិហារ

ព្រះវិហារ​ ៖គោចំនួន៣ក្បាល និងសម្ភារៈមួយចំនួនទៀត ដែលជាជំនួយរបស់លោកមេធាវី​ វ័រ វុទ្ធី និង​សហការី ព្រម​ទាំង​សប្បុរសជន​ត្រូវបានយកមកផ្ដល់ជូនដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅទិសទី១ខេត្តព្រះវិហារ តាមរយៈគ្រួសារដើម​អម្ពិល​។

នៅក្នុងឱកាសនោះ​ លោក វ័រ វុទ្ធី បាន​ឱ្យ​ថា អ្នកនៅសមរភូមិក្រោយតែងតែរំលឹកនឹកដល់គុណរបស់កងទ័ពដែលប្រចាំការនៅសមរភូមិមុខជានិច្ច ដែលបានយកកម្លាំងកាយចិត្តធ្វើពលិកម្មគ្រប់ជំហានដើម្បីបូរណភាពទឹកដីកម្ពុជាដែលត្រូវទទួលរងនូវការឈ្លានពានពីសំណាក់បរទេស។ហើយម្យ៉ាងវិញទៀតអ្នកនៅសមរភូមិក្រោយក៏មិនអាចបំភ្លេចបានឡើយចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជានាពេលនេះ។បើទោះបីជាអំណោយមានតិចតួចៗយ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគាត់នៅសមរភូមិក្រោយនឹងខំរិះរកមធ្យោបាយដើម្បីផ្ដល់ជូនដល់បងៗកងទ័ពជួរមុខជាបន្តបន្ទាប់នាពេលក្រោយទៀត។

លោកឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត​ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ ៧ប្រចាំទិសភ្នំខ្មោចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ័រ វុទ្ធី មេធាវីនៅខេត្តបាត់ដំបងរួមជាមួយសហការី និងសប្បុរសជនដែលបានផ្ដល់ជាអំណោយគោចំនួន៣ ក្បាលនិងសម្ភារៈមួយចំនួនទៀតមកដល់យុទ្ធជនជួរមុខដែលកំពុងតែឈរជើងចាំការពារបូរណភាពទឹកដីទិសភ្នំខ្មោចខេត្តព្រះវិហារ៕

ដោយ៖ សួន ពិសិត

To Top