នគរបាលខេត្តបាត់ដំបង បង្រ្កាបករណីគ្រឿង ញៀនឃាត់ខ្លួនមុខសញ្ញាម្នាក់ អនុវត្តតាមផ្លូវច្បាប់

ភ្នំពេញ ៖ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥ វេលា ម៉ោង ១៧និង៣០នាទី នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង អនុវត្តតាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងការចង្អុលដឹកនាំរបស់ឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង វរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនមួយ ករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញាចំនួន ០១នាក់ ឈ្មោះ ស-ផ ភេទប្រុសអាយុ ៤៥ ឆ្នាំ រស់នៅ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតបាន ៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន៤៧ថង់ ទម្ងន់ ៣២,៧៤ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
ពេលនេះជនសង័្សយ និងវត្ថុតាងត្រូវបានរៀប ចំបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕(ប្រភព ស្នងការនគរបាល ខេត្តបាត់ដំបង)

