លោក សុខ លូ អញ្ជើញប្រកាសតែងតាំង ព្រះមេគណស្តីទី ខេត្តបាត់ដំបង

នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង ព្រះវិមលមុនី ហេង សុខន ព្រះបាឡាត់គណ ឱ្យឡើងទីជា ព្រមេគណស្តីទីខេត្តបាត់ដំបង ដើម្បីបន្តការគ្រប់គ្រង និងដឹកនាំការងារព្រះពុទ្ធសាសនា នៃសាលាគណខេត្តបាត់ដំបង ជំនួសព្រះសង្ឃកិច្ចកោសល អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង ដែលបានទទួលអនិច្ចធម្មកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនេះក៏មានការអញ្ជើញ និងនិមន្តចូលរួមពីសំណាក់ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាង សម្តេចព្រះមហាសុមេធាធិបតី អំ លីហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្ត្រីសង្ឃ មន្រ្តីរាជការ លោកប្រធានមន្ទីរពាក់ព័ន្ធនិង លោកយាយ លោកតា ចូលរួមយ៉ាងច្រើនកុះករ។








