ព័ត៌មានជាតិ

ជនជាតិវៀតណាមជាង៤០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃ២៦ សីហានេះបានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន៤៤នាក់ (ស្រី៨នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

ផ្ទាំងពាណិជ្ជកម្ម

ការបណ្តេញពួកគេចេញនេះ ដោយសារលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) និងពាក់ព័ន្ធបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសរួច)៕

To Top