ខឹងម្តាយមិនព្រមលក់ដីកេរ្ត៍អាករណ៍ កូនប្រុស គំរាមបាញ់ម្តាយ

កំពង់ស្ពឺ: កូនអកត្តញ្ញូម្នាក់ បានយកអាវុធកែច្នៃប្រើហ្គាស ទៅគំរាមបាញ់ ម្តាយបង្កើតរបស់ខ្លួន ដោយសារខឹងម្ដាយមិនព្រមលក់ដីកេរ្ដិ៍អាករណ៍យកលុយមកឱ្យខ្លួនចាយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ។
ហេតុការណ៍កូនអកត្តញ្ញូធ្វើសកម្មភាពនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទ២៥ខែសីហាឆ្នាំ២០២៥នៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។
លោក វរ:សេនីយ៍ ឃឹម ដាម៉ុន អធិការដ្ឋាននគរបាលស្រុក បានឲ្យដឹងថាក្រោពីទទួលបានព័ត៌មានលោកបានដឹកនាំកម្លាំងចុះទៅទីតាំងក្នុងភូមិឃុំខាងលើនិងឃាត់ខ្លួនជនសង្ស័យឈ្មោះសៀ ផល្លីន ភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបមិនពិប្រាកដរស់នៅក្នុងភូមិឃុំកើតហេតុខាងលើដើម្បីសាកសួរ។
លោកបានបន្តទៀតថាជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនិតិវិធី។
លោកបានបញ្ជាក់ថាជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន ចំនួន២លើកហើយ តែលទ្ធផលមិនថមថយនោះទេ។
សមត្ថកិច្ចបានដកហូតវត្តតាងកាំភ្លើងកែឆ្នៃចំនួន១ដេីម (ប្រើហ្គាស)និងដែកស្រួចមួយផងដែរ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតនគរបាលស្រុក



