អ្នកគ្រូម្នាក់ នៅព្រះវិហារ មានប្តីជាយោធា ដែលផ្ទះត្រូវភ្លើងឆេះ ទទួល៥លានរៀលពីរដ្ឋមន្រ្តីអប់រំ

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងប្រគល់ថវិកាឧបត្ថម្ភចំនួន ៥លានរៀល ជូនលោកស្រី ឆេង សុខុម គ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ស្រះក្ដុល ខេត្តព្រះវិហារដើម្បីចូលរួម សម្រាលបន្ទុក ក្រោយអគ្គិឆាបឆេះផ្ទះសម្បែង កាលពីថ្ងៃ១៦ សីហា ។

គួរបញ្ជាក់ថា ក្នុងកំឡុងពេលមានជម្លោះព្រំដែន រវាងកម្ពុជា-ថៃ លោកស្រី និងកូនៗ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅជុំរុំភៀសសឹក ។ ចំណែកឯស្វាមីក៏ត្រូវបំពេញភារកិច្ចនៅសមរភូមិ ប៉ុន្តែជាអកុសល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៣ ទាបភ្លឺ ផ្ទះរបស់លោកស្រីត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ៕



