ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះពិនិត្យកន្លែងស្នាក់នៅរបស់បេក្ខជន នៅអន្ទេវាសិកដ្ឋានសាលាគរុកោសល្យខេត្តព្រះវិហារ

ព្រះវិហារ ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ ក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យកន្លែងស្នាក់នៅរបស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅអន្ទេវាសិកដ្ឋាន សាលាគរុកោសល្យខេត្តព្រះវិហារ ។

គួរបញ្ជាក់ផងដែរថា សម័យប្រឡង៖ ២៨ សីហា ២០២៥នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះវិហារ មានចំនួន ១៩១៣នាក់ ស្រី ១០៨៣នាក់ ដូច្នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងធានាសុខសុវត្ថិភាពជូនសិស្សានុសិស្សកំឡុងពេលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ អាជ្ញាធរដែនដី បានរៀបចំកន្លែងស្នាក់នៅចំនួន ០១កន្លែង នៅអន្ទេវាសិកដ្ឋានសាលាគរុកោសល្យខេត្តព្រះវិហារ ជូនដល់សិស្សានុសិស្ស ។

ផ្ទាំងពាណិជ្ជកម្ម

បន្ថែមពីនេះ សម្រាប់សិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តព្រះវិហារ ក៏ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ចំនួន ៥ម៉ឺនរៀល និងមីកញ្ចប់មួយចំនួនផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរបេក្ខជនទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រឡងខាងមុខនេះ ជាពិសេសគឺ ទទួលបាននិទ្ទេសល្អៗ ដែលខ្លួនប្រាថ្នា ៕

To Top