ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី គន់ គីម ប្រគល់ផ្ទះ និងដីជូនអតីតយុទ្ធជន៤០គ្រួសារនៅខេត្តបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវ សម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក ប្រគល់ផ្ទះនិងដីឡូតិ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជន កសាងតាមរយៈអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត ចំនួន៤០គ្រួសារ នៅតំបន់ដីសម្បទានសង្គមកិច្ចក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ផ្ទាំងពាណិជ្ជកម្ម

អត្ថបទ៖ ណារិទ្ធ

To Top