សម្តេចធិបតី ជួបជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

ជំនួបរបស់សម្តេចធិបតី និងលោក António Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ខាងលើនេះ ត្រូវបានធ្វើឡើង នាសាធារណរដ្ឋ ប្រជាមានិតចិន ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក ពីថ្ងៃទីទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ៕





