ព័ត៌មានជាតិ

ការប្រកួតសរសេរ តាមអានថ្នាក់ជាតិ ជាសាធារណៈ​”សំណេរអង្គរ” លើកទី៣ នឹងប្រព្រឹត្តិទៅ នាថ្ងៃទី២១៨ ខែមករា ឆ្នាំ២០០៦ នៅខេត្តសៀមរាប

" "

ភ្នំពេញ៖ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “(សំណេរអង្គរ)” ដើម្បីលើកតម្លៃអក្សរសាស្រ្តជាតិ លើកទី៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៦ ស្ថិតនៅស្ពានហាលខាងលិចប្រាសាទអង្គវត្ត នាទឹកដីខេត្តសៀមរាប ធ្វើឡើងក្នុងការគោលបំណង លើកកម្ពស់ និងជំរុញទឹកចិត្ត ឲ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែម នូវរមណីយដ្ឋានដ៏មហស្ចារ្យ ក្នុងពិភពលោកដែលផ្សារភ្ជាប់នឹង តថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។

នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាអ្នកស្រឡាញ់ អក្សរសាស្រ្តខ្មែរ បានអញ្ជើចូលរួមពិធី សន្និសារព័ត៌មានស្តីពីការប្រកួតប្រជែងសរសេរ តាមអានសាធារណៈថ្នាក់ជាតិ “(សំណេរអង្គរ)” លើកទី៣ ឆ្នាំ២០២៥ ជាផ្លូវការហើយ នៅBP Premium Coffee(TTP) ផ្លូវ៤៨៨ កែងផ្លូវ១៤៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

" "

លោក លឹម ប៊ុនហុក បានមានប្រសាសន៍ថា ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “(សំណេរអង្គរ)” ឆ្នាំនេះ ប្រព្រឹត្តិទៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានបែងចែកបេក្ខជនជាផ្នែកធំ ដែលមានអាយុ ១៨ ឆ្នាំចុះក្រោម និង ១៩ ឆ្នាំឡើងទៅ ។ គណៈកម្មការចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។ កម្មវិធី«សំណេរអង្គរលើកទី៣»គឺជាកម្មវិធីមួយ ដែលបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ តាមរយៈការសរសេរតាមអាន ។ និយាយបែបផ្សេងមានន័យថាកម្មវិធីនេះនឹងអាចក្លាយទៅជាទិវាសរសេរ តាមអានជារៀងរាល់ឆ្នាំ ដោយផ្ដោតលើប្រធានបទស្តីពី «រមណីយដ្ឋានអង្គរ»។

" "

ការប្រកួតនេះធ្វើឡើងដោយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រពីអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ហើយលោកបានអំពាវនាវដល់បេក្ខជន-បេក្ខនារីទំាងអស់ ដែលបានដាក់ពាក្យចូលរួមប្រកួតចូលរួមវិភាគទានទិញអាវយឺតតម្លៃ ២០០០០រៀល ស្មើ ៥ដុល្លារអាមេរិក។
លោក ហួ ឈុនគ្រី បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាគាំទ្រយ៉ាងពេញទំហឹង សម្រាប់គំនិតផ្តួចផ្តើមការប្រកួតសរសេរ តាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” ឆ្នាំនេះ ។ ការប្រកួតឆ្នាំ២០២៦ គណៈកម្មការសម្រេចទទួលពាក្យចាប់ពី ១០០០ ទៅ ១៥០០ នាក់ ។

កម្មវិធី “សំណេរអង្គរ” នាពេលនេះឡើង នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឲ្យកាន់ផុលផុសបន្ថែមទៀត៕

To Top