ព័ត៌មានជាតិ

ពលរដ្ឋជាង ១ម៉ឺននាក់ ក្នុងខេត្តតាកែវ ចូលរួមធម្មយាត្រាសន្តិភាព និងទាមទាឱ្យថៃដោះលែងទាហ៊ានកម្ពុជា ១៨នាក់

តាកែវ ៖ ក្រុមមន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ក្នុងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលថៃបានចាប់ខ្លួន យកទៅដោយខុសច្បាប់ ក្រោយពីមានបទឈប់បាញ់។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានដឹកនាំក្បួន ដង្ហែធម្មយាត្រា បានថ្លែងឱ្យដឹងថា ការជួបជុំគ្នាធ្វើធម្មយាត្រា នៅថ្ងៃនេះបានបង្ហាញ ឲ្យឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់បងប្អូនប្រជាពលរដ្ឋមហាគ្រួសារ អ្នកខេត្តតាកែវទាំងអស់ជាពិសេស គឺសបង្ហាញឱ្យឃើញពីស្មារតីជាតិនិយមពីសមរភូមិក្រោយ ក្នុងន័យផ្តល់កម្លាំងចិត្តនិងជំនឿ ជឿជាក់ឥតងាករេ លើរាជរដ្ឋាភិបាលកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

លោក អភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដោះស្រាយ បញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធីបានធ្វើឡើងដើម្បីបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ គឺស្រឡាញ់សន្តិភាព, ចង់ឃើញប្រទេសអភិវឌ្ឍរីកចម្រើន គឺមិនត្រូវការសង្គ្រាមឡើយ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានសម្តែងនូវការកោតសរសើរដល់ វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹក ដីឱ្យបានគង់វង្ស និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប្រធាធិបតីអាមេរិក ដូរ ណាល់ត្រាំ ដែលបានផ្តួចផ្តើម និងជំរុញឱ្យមានបទឈប់បាញ់ ជាពិសេស លោក បានអំពាវនាវឱ្យមានដោះលែងកងទ័ពខ្មែរទាំង ១៨រូបដែលសៀមចាប់យកទៅ ដោយគ្មានល័ក្ខខ័ណ្ឌ ៕

To Top