ព័ត៌មានជាតិ

ឈ្មួញ​ទាំង​ ៤នាក់​ ដែល​នាំ​អង្ករថៃ​ចូលមក​កម្ពុជា​តាម​ច្រកកំពង់ស្រឡៅ​ ចំនួន​ ៣រថយន្តធំៗ​ មាន​ឈ្មោះ​ ៖​

១-​ លោក​ ដន​ ទី​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​

២-​ លោក​ ភូ​ គេន​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​

៣-​ លោកស្រី​ លុយ​ យ៉ាន់​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​

៤-​ លោក​ សន​ ភ័ណ្ឌ​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​

ចំណែក​មន្ត្រីគយ​ ដែលមកសុំ​អន្តរាគមន៍ឈ្មោះ​ លោក​ សុខ​ ឡាដេត​ ។

នគរបាលខេត្តកំពង់ធំ​ ចាប់រថយន្តខ្នាតយក្ស ៣គ្រឿង ដឹកអង្ករដំណើប ជិត៣០តោន នាំចូលពីថៃ តាមច្រកកំពង់ស្រឡៅ

ផ្ទាំងពាណិជ្ជកម្ម

រថយន្តធុនធំដឹកអង្ករដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកព្រំដែនកំពង់ស្រឡៅ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ ខែសីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មាន ការអះអាងជាផ្លូវការ ពីសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធ ណាមួយនៅឡើយទេ។ ប៉ុន្តែប្រភពក្រៅផ្លូវការ បានឲ្យដឹងថា រថយន្តទាំង៣គ្រឿងនេះ បានធ្វើសកម្មភាពដឹកអង្ករ ដំណើបចេញពីច្រកកំពង់ស្រឡៅ តាមផ្លូវជាតិលេខ៦ លុះមក ដល់ភូមិសាស្ត្រខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង ។

ប្រភពបន្តថា ក្រោយនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង ៣នេះ ស្រាប់តែមានមន្ត្រីគយ ១រូប បានចេញមុខអន្ដរាគមន៍ តែសមត្ថកិច្ចជំនាញមិន ព្រមតាមការស្នើសុំនោះទេ ។
ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ ប្រភពក្រៅផ្លូវការដដែលបន្ថែមបានឱ្យដឹងបន្ថែមថា រថយន្តទាំង ៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកអង្ករតែ ៦០០គីឡូក្រាម ប៉ុន្តែជាក់ស្ដែង រថយន្តនេះ ដឹកអង្កររហូតដល់ទៅ ២៨តោន ។
នៅមិនទាន់ទទួលបានការបញ្ជាក់ អះអាងជាផ្លូវការណាមួយ ពីចំណាត់ការច្បាស់លាស់របស់លោកព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនៅឡើយទេ ។

ពាក់ព័ន្ធករណីនេះ មានការរិះគន់ ចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ជុំវិញការអនុញ្ញាតឲ្យមានការនាំចូលទំនិញពីប្រទេសថៃ ខណ:ប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែន ជាមួយថៃ ហើយពលរដ្ឋ កំពុងធ្វើពហិកាទំនិញថៃ ស្រាប់តែមានរថយន្តខ្នាតយក្សដឹកអង្ករដំណើបរាប់សិបតោន ចូលមកទីផ្សារកម្ពុជាទៅវិញ ៕

ដោយ៖ សំនៀង 

To Top