ព័ត៌មានជាតិ

ការចាប់ខ្លួនមន្រ្តីគណបក្សកម្លាំងជាតិ មិនពាក់ព័ន្ធនយោបាយ

ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានបញ្ជាក់ថា ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ សឹង ហៀងប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ននៃគណបក្សកម្លាំងជាតិប្រចាំស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មិនជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពនយោបាយនោះទេ ។

បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យ ដោយសារបុគ្គលនេះបានបញ្ចេញមតិលើបណ្តាញសង្គមប៉ះពាល់ដល់ថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានច្បាស់លាស់។

ផ្ទាំងពាណិជ្ជកម្ម

ការចេញមកបកស្រាយរបស់អ្នកនាណពាក្យនេះ បន្ទាប់ពីគណបក្សកម្លាំងជាតិបានចោទប្រកាន់ថា ការចាប់ខ្លួនលោកសឹង ហៀងដោយសារពាក់ព័ន្ធនយោបាយ ហើយថានេះគឺជាការគំរាមកំហែងដល់គណបក្សប្រឆាំងផងដែរ។

លោកសឹង ហៀងត្រូវបានសមត្ថកិច្ចនៃស្នងការភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃ២៩ សីហា៕

To Top