មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ នាំយកផលិតផលកសិកម្មក្នុងខេត្ត និងថវិកាជួយដល់ជនរងគ្រោះ នៅឃុំអូរបីជាន់

បន្ទាយមានជ័យ៖ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ នាំយកផលិតផលកសិកម្មក្នុងខេត្ត រួមនឹងថវិកាជួយដល់ជនរងគ្រោះ ពីការឈ្លៀនពានរបស់កងទ័ពសៀម នៅឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

លោក ហេង ពិសិដ្ឋ បានឱ្យដឹងថាក្នុងស្មារតីរួមសុខរួមទុក្ខខ្មែរតែមួយ មន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរួមគ្នាបរិច្ចាគថវិកាដោយស្ម័គ្រចិត្តដើម្បីទិញជា គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ដែលជាផលិតផលកសិកម្មក្នុងស្រុកត្បូងឃ្មុំ សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនៅតាមបណ្ដាភូមិជាប់ព្រំដែនក្នុងខេត្ត បន្ទាយមានជ័យ។

គ្រឿងឧបភោគបរិភោគដែលជាអំណោយសប្បុរសធម៌នេះ រួមមាន៖ អង្ករ ៥៥០គីឡូក្រាម សៀង ១០០យួរ ដំឡូងជ្វា ៥០០គីឡូក្រាម តាសក់ចាវ ២០០គីឡូក្រាមម្នាស់ ៥០ឡូត៍ ងៀតគោ ២០គីឡូក្រាម ពងមាន់ ៥០០គ្រាប់ និងនំផ្អែម ៨០កញ្ចប់ផងដែរ៕










ដោយ៖ ជឿន សុធន l ត្បូងឃ្មុំ l ដើមអម្ពិល l
រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
