ព័ត៌មានជាតិ

លោកស្រី ម៉ាលី សុជាតា ៖ ក្នុងនាមជាប្រទេស ​មានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព កម្ពុជាប្រកាន់ខ្ជាប់បទឈប់បាញ់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា ក្នុងនាមជាប្រទេស ដែលមានទំនួលខុសត្រូវ ខ្ពស់ និងស្រឡាញ់សន្តិភាព កម្ពុជាបានប្រកាន់ខ្ជាប់នូវលក្ខខណ្ឌ នៃបទឈប់បាញ់ដោយជ្រើស យកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិនទទួលយកការប្រឈមមុខដាក់គ្នា និងជម្លោះឡើយ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបន្តថា កម្ពុជាប្រកាន់ជំហរ ដោះស្រាយដោយសន្តិវិធី ស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ។ នេះជាប្រសាសន៍របស់លោកស្រី ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥៕

To Top