ព័ត៌មានជាតិ

សន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពស្ថាន ការណ៍ព្រំដែនកម្ពុជា-ថៃ នឹងផ្អាកបណ្តោះអាសន្ន

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលប្រកាសថា សម្រាប់កម្មវិធី ផ្សាយផ្ទាល់ Press Briefing ឬបច្ចុប្បន្នភាពព័ត៌មាន ស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នឹងត្រូវសម្រាកជាបណ្តោះអាសន្ន ចាប់ពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ។ ក្នុងករណីចាំបាច់ ដែលត្រូវបន្តធ្វើឡើងវិញ ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដំណឹងជាថ្មី។ សន្និសីទស្តីពីជម្លោះព្រំដែន កម្ពុជា-ថៃនេះ គិតមកដល់ថ្ងៃទី២ កញ្ញា មានរយៈពេលប្រមាណជាជិត ២ខែហើយ បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធ រវាងប្រទេសទាំងពីរ ៕

ផ្ទាំងពាណិជ្ជកម្ម
To Top