ប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៦ ៖ តំណាងនិយោជក ទាមទារតំឡើង ១០ដុល្លារថែមទៀត

ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត ឆ្នាំ២០២៦ លើកទី២ នាថ្ងៃ៣ កញ្ញានេះ នៅមិនទាន់ឈាន ទៅដល់ការឯកភាពគ្នា នៅឡើយ ព្រោះតំណាងនិយោជក សុំរក្សានៅដដែលចំនួន២០៨ដុល្លារ រីឯតំណាងភាគីកម្មករ និយោជិតទាមទារឡើង១០ដុល្លារ បន្ថែមលើប្រាក់ឈ្នួលឆ្នាំ២០២៥ ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា តំណាងភាគីកម្មករនិយោជិត បានស្នើតំឡើង តួលេខចំនួន១០ដុល្លារ លើតួលេខបច្ចុប្បន្ន២០៨ដុល្លារ ក្នុងគ្រាតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារក ។
ដោយសារមិនទាន់ឯកភាពគ្នា លោករដ្ឋមន្រ្តីអះអាងថា អង្គប្រជុំបានសម្រេចកំណត់កិច្ចពិភាក្សា ជាលក្ខណៈត្រីភាគី ជាបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ ដូចកាលវិភាគ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ៕


