ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មរបស់ចិនលើកទី២៥» នៅចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ប្រធានមជ្ឈមណ្ឌល ជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍(United Nations Trade and Development -UNCTAD) លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥» នៅទីក្រុង XIAMEN ប្រទេសចិន ចាប់ពីថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ២០២៥ ។

ផ្ទាំងពាណិជ្ជកម្ម
To Top