សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ស្វាគមន៍ លោកប្រធានាធិបតីហ្វីលីពីន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដ៏ខ្ពង់ខ្ពស់ពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ស្វាគមន៍ លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន និងលោកស្រីទី១ លូស៊ីស អារ៉ាណេតា-ម៉ាកូស (First Lady Louise Araneta-Marcos) នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។

សូមរំលឹកថា ប្រធានាធិបតីហ្វីលីពីន និង លោកស្រីទី១ Louise Araneta-Marcos អញ្ជើញមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា តបតាមការយាងអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
