ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីហ្វីលីពីន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន និងលោកស្រីទី១ Louise Araneta-Marcos អញ្ជើញមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា តបតាមការយាងអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top