ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មាន លើប្រធានបទ “ការជំរុញ ការផលិត និងការគាំទ្រ ផលិតផលខ្មែរ”

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការ ជាមួយសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា (FASMEC) នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ វេទិកាសារព័ត៌មានលើប្រធានបទ “ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ” នៅការិយាល័យកណ្តាល សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងឱកាសពិធីបើកវេទិកា សារព័ត៌មានលើប្រធានបទ “ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងឧញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ និង FASMEC។

វេទិកាសារព័ត៌មានខាងលើនេះ ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកឡើងពីការជំរុញ ការផលិតផលិតផលក្នុង ស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណា បំពេញតម្រូវការប្រើប្រាស់ អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។ ឱកាស និងបញ្ចប្រឈម រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក។

