ធ្វើយុទ្ធនាការបរិស្ថាន ប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក

ត្បូងឃ្មុំ ៖ លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង ដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងសម្រាមប្លាស្ទិក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។

យុទ្ធនាការនេះ មានគោលដៅសំខាន់ គឺដើម្បីផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ក្នុងបំណងកាត់បន្ថយសំរាមប្លាស្ទិក ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាន និងសុខភាព ព្រមទាំដាំកូនឈើបន្ថែម ដើម្បីបង្កើនគម្របបៃតង និងធ្វើឱ្យក្រុងកាន់តែមានបរិយាកាសបរិសុទ្ធ។

លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា៖ ការសម្អាតបរិស្ថាន ជាកិច្ចការរួមដែលទាមទារការចូលរួមពីគ្រប់ភាគីទាំងអស់។ លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ សម្ភារជំនួសដូចជា ថង់ក្រណាត់ ឬកន្ត្រកវិញ ដើម្បីកាត់បន្ថយសម្រាមផ្លាស្ទិក និងជួយថែរក្សាបរិស្ថាន៕
ដោយ៖ ជឿន សុធន l ត្បូងឃ្មុំ l ដើមអម្ពិល l













