ព័ត៌មានជាតិ

កិច្ចប្រជុំក្រុមលេខាធិការ GBC សម្រាប់ត្រៀមប្រជុំ GBC ឈានចូលដល់ថ្ងៃទី២

ភ្នំពេញ ៖ កិច្ចប្រជុំក្រុមលេខាធិការ​ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាថ្ងៃទី២នេះបានចាប់ផ្តើមហើយនៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី៨ កញ្ញា ក្នុងខេត្តកោះកុង ។

ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចប្រជុំនេះបានបន្តពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការ អនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ៕

To Top