រកឃើញហើយ ឃាតកសម្លាប់ ប្រពន្ធ ទុកសាកសព ចោលសល់តែឆ្អឹង

ពោធិ៍សាត់÷ ប៉ូលិសបានបំបែកសំណុំរឿងឃាតកម្ម ដោយឃាត់ខ្លួនបុរសជាប្តី ដែលបានប្រើខ្សែសាកថ្មទូរស័ព្ទ សម្លាប់ប្រពន្ធ ទុកសពចោលក្នុងព្រៃ ស្អុយរលួយមានតែឆ្អឹង នៅក្នុងព្រៃសហគមន៍ខាងក្រោយ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុង ភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ជនសង្ស័យជាប្តី ឈ្មោះសុខ វិសាល បានសារភាពថា ខ្លួនពិជាបាន យកខ្សែឌុយសាកទូរស័ព្ទរឹតកប្រពន្ធ ឈ្មោះ នាង ណាក ហៅចាន់ណា នៅព្រែព្រិច ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៣០ នាទី។




អត្ថបទនេះ ខេម៉ា | ដើមអម្ពិល
