លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ទទួលស្វាគមន៍ប្រតិភូ មូលនិធិអង្គការសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា

ព្រះវិហារ ៖ ថ្ងៃទី ៨,ខែកញ្ញាឆ្នាំ២០២៥ ដឹកនាំដោយលោកស្រី Sandra Bernklau ក្រោមការសម្របសម្រួល របស់កាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព ដើម្បីចុះចែកឃីតសម្ភារៈអនាម័យស្ត្រី ជូនស្ត្រីក្នុងវ័យបន្តពូជ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម និងចុះជួបស្ត្រីនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ (ដោយ សួនពិសិត ព្រះវិហារ ដើមអំពិល)









