គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បើកកិច្ចប្រជុំ និងជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់បង្ក្រាបបទល្មើស ធនធានធម្មជាតិ !

កំពង់ធំ: គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បើកកិច្ចប្រជុំ ប្រចាំខែសីហា ឆ្នាំ២០២៥ និងជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹង ទប់ស្កាត់បង្ក្រាបបទល្មើស ធនធានធម្មជាតិ និង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសនៅក្នុង ឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

លោកអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរ និង កងកម្លាំងគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរ និងកងកម្លាំងឈរជើង ប្រចាំការនៅតាមទីបញ្ជាការស្រាល ទាំងតំបន់វាលក្រោម និងវាលលើ ត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយសំនៀង










