លោក ខូយ រីដា ចុះពិនិត្យ និងដោះស្រាយទីតាំងដី របស់ប្រជាពលរដ្ឋ ដែលស្នើសុំប្រើប្រាស់ និងធ្វើប្លង់កម្មសិទ្ធិ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ

ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យ និងដោះស្រាយទីតាំងដីរបស់ប្រជាពលរដ្ឋ ដែលស្នើសុំប្រើប្រាស់ និងធ្វើប្លង់កម្មសិទ្ធិ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ការចុះពិនិត្យ និងដោះស្រាយនេះ ក៍មានការចូលរួមពី លោកហេង សុភាណា អភិបាលរងខេត្ត, លោកប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ,លោកអភិបាល នៃគណៈអភិបាលស្រុកបាកាន, លោកនាយករង រដ្ឋបាលសាលាខេត្ត, លោកប្រធានស្តីទី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកប្រធានមន្ទីរបរិស្ថានខេត្ត, លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់, លោកប្រធានអនុប្រធានការិ. គ្រប់គ្រងការអភិវឌ្ឍន៍ និងសំណង់ រួមទាំងលោក លោកស្រីមេឃុំ មេភូមិ និងប្រជាពលរដ្ឋទាំង៤គ្រួសារផងដែរ ៕


