ព័ត៌មានជាតិ

SHANGHAI BAOYE (CAMBODIA) សម្រេចការសាងសង់សំណង់ដែកលើកដំបូង នៃគម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរ នៃរោងចក្រផលិតកំប៉ុង ប្រកបដោយជោគជ័យ

កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ, ឃ្លាំងផលិតផលសម្រេចថ្មី នៃគម្រោងរោងចក្រផលិតកំប៉ុងនៅកម្ពុជា ដែលក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd. ម៉ៅការសាងសង់ បានសម្រេចការសាងសង់សំណង់ដែកលើកដំបូងប្រកបដោយជោគជ័យ ដែលជាសញ្ញាបង្ហាញថា គម្រោងនេះ បានឈានដល់ដំណាក់កាលសាងសង់ផ្នែកសំខាន់ នៃរចនាសម្ព័ន្ធសំណង់ដែក។

ដើម្បីធានាបាននូវវឌ្ឍនភាពប្រកបដោយសណ្តាប់ធ្នាប់ នៃការសាងសង់រចនាសម្ព័ន្ធសំណង់ដែក នាយកដ្ឋានគម្រោង បានរៀបចំយ៉ាងយកចិត្តទុកដាក់ ចាត់ចែងយ៉ាងហ្មត់ចត់ បែងចែកកម្លាំងពលកម្មយ៉ាងល្អិតល្អន់ និងដាក់បន្ទុកការងារដល់បុគ្គលិកគ្រប់រូប។ ធ្វើការពន្យល់ប្រាប់យ៉ាងពិស្តារអំពីបច្ចេកទេស និងសុវត្ថិភាព ដល់បុគ្គលិកដំឡើងរចនាសម្ព័ន្ធសំណង់ដែកមុនពេលស្ទួច។ ក្នុងអំឡុងពេលដំណើរការស្ទួច បុគ្គលិកគ្រប់គ្រងគម្រោងបានពិនិត្យតាមដានដំណើរការទាំងមូល ស្របពេលដែលបុគ្គលិកវាស់វែងបានសហការក្នុងការវាស់វែង និងកំណត់ទីតាំង គ្រប់ដំណើរការទាំងអស់ ដើម្បីធានាថា សសរបញ្ឈរ នៃរចនាសម្ព័ន្ធសំណង់ដែកត្រូវបានតម្រង់ឱ្យត្រង់។

ក្រុមការងារគម្រោង នឹងយកការស្ទួចរចនាសម្ព័ន្ធសំណង់ដែក នៃឃ្លាំងផលិតផលសម្រេចថ្មីលើកនេះ ជាចំណុចចាប់ផ្តើមថ្មី នៃការប្រយុទ្ធតស៊ូ បន្តអនុវត្តគោលការណ៍ការងារជាក់ស្តែងនិយម និងយក “ស្តង់ដារខ្ពស់ គុណភាពខ្ពស់ និងល្បឿនលឿន” ធ្វើជាគោលដៅ  ដើម្បីធានាឱ្យបានពេញលេញនូវការជំរុញវឌ្ឍនភាព នៃដំណើរការសាងសង់គម្រោងប្រកបដោយភាពរលូន និងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តប្រកបដោយគុណភាពខ្ពស់។

To Top