ក្រុមការងារ GBC រវាងកម្ពុជា-ថៃ នឹងជួបគ្នាម្តងទៀត

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) ក្រុមការងារ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ របស់ភាគីទាំងពីរនឹងជួបប្រជុំគ្នា បន្តក្នុងរយៈពេល៣សប្តាហ៍ទៀត ដើម្បីរៀបចំធ្វើផែនការ សកម្មភាព ដែលមានលក្ខណៈ ជាក់ស្តែងនិងជាជំហានៗ ក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ជាគោលការណ៍ ទៅលើលក្ខខណ្ឌប្រតិបត្តិ(TOI) សម្រាប់បង្កើតក្រុមការងារ សង្កេតការណ៍អាស៊ាន ដោយរងចាំការអនុម័ត ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
