ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ចូលរួមពិធីកាន់បិណ្ឌវេនទី៣ នៅវត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិច ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ!

កំពង់ធំះ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥​ ឧត្តមសេនីយ៍ទោសោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី ចូលរួមជាមួយលោកតាលោកយាយប្រជាពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌវេនទី ៣  ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅវត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិច  ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោសោម​ ស៊ុនបានបញ្ជាក់ថា ការ​សូត្រ​មន្ត​ រាប់​បាត្រ​ បង្សុកូល​ នៅ​ថ្ងៃ​នេះ​ គឺដើម្បីឧទ្ទិសកុសលផល បុណ្យ ជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនយុទ្ធារី ដែលបានពលីជីវិតក្នុង សម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយពួកគាត់បានរួមចំណែកអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន នាំមកនូវសុខសន្តិភាព និងការឯកភាពពេញលេញ ជូន​ប្រជាជន​កម្ពុជា ​។ ពិសេស សូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធជននៃកងយុទ្ធពលខេមរៈភូមិន្ទ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ពួកចោរសៀមនៅតាមព្រំដែនកម្ពុជា ថៃ នាពេលថ្មីៗកន្លងទៅនេះ និងបានបួងសួងដល់វិញ្ញាណក្ខន្ធរបស់ពួកគាត់ បានទៅកាន់សុខគតិភព កុំបីឃ្លៀងទៀតឡើយ ៕ ដោយសំនៀង

To Top