នគរបាលខេត្តបាត់ដំបង សហការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម និងតាមដងផ្លូវសាធារណៈ នាឱកាសបុណ្យកាន់បិណ្ឌ

បាត់ដំបង ៖ ចាប់តាំងពីថ្ងៃកាន់បិណ្ឌវេនទី១ កាលពីថ្ងៃចន្ទទី៨ខែ កញ្ញាឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ ស្ថានភាពទូទៅ នៅតាមទីអារាម និងកន្លែងកំសាន្តសប្បាយនានា របស់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសេីរ។

យោងតាមការចង្អុលដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រៅពីកម្លាំងត្រៀម ចេញអន្តរាគមន៍ កងកម្លាំងនគរបាលបានសហការជាមួយកងប្រជាការពារឃុំ សង្កាត់នៅមូលដ្ឋានបាន ចុះការពាររក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលលោកអញ្ជេីញមកបំពេញបុណ្យ កុសលនៅតាមទីអារាមនានា ទាំងពេលថ្ងៃនិងពេលយប់ ប្រកបដោយសុខសុវត្ថិភាព។

ដោយឡែកមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ក៏បានចុះអប់រំណែនាំបងប្អូនដែលធ្វេីដំណេីរតាមដងផ្លូវសូមពាក់មួយសុវត្ថិភាពបានត្រឹមត្រូវ ហេីយបេីកបរដោយការគោរពច្បាប់និង បានចុះរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈ បង្កលក្ខណៈងាយស្រួលដល់ការធ្វេីដំណេីរលេីដងផ្លូវរបស់ប្រជាពលរដ្ឋចៀសវាង ការកកស្ទះឬឧបសគ្គក្នុងការធ្វេីចរាចរណ៍ ៕





ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
