កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកបន្ទាយមាស

កំពត ៖ ដោយអនុវត្ត តាមបទបញ្ជាលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១១:១៥នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការស្រុក បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

ជនសង្ស័យ ០២នាក់ ដែលឃាត់ខ្លួនបានរួមមានឈ្មោះ ៖
១. ឈ្មោះ ជុន ចិន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្ដកំពត (ជួញដូរគ្រឿងញៀន)។
២. ឈ្មោះ ទិត វិបុល ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃ្ជាយខាងលិច ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត (ជួញដូរគ្រឿងញៀន)។

- វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនចំនួន ០៩កញ្ចប់ តូច(ទម្ងន់៣.២៧ ក្រាម) និងវត្ថុតាងមួយចំនួនទៀត។ លុះមកដល់វេលាម៉ោង១៤:០៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ទៀត ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ឈ្មោះ ប៊ុល ភារុន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ(ជួញដូរគ្រឿងញៀន)។
- វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនចំនួន ០២កញ្ចប់តូច(ទម្ងន់០.៨៥ ក្រាម) និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ណារិទ្ធ|ដើមអម្ពិល
