ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ដ្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសូត្រមន្តកាន់បិណ្ឌទី៥ នៅវត្តលង្កាកុសមារាម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងពិធីសូត្រមន្តកាន់បិណ្ឌ វេនទី៥ នៅវត្តលង្កាព្រះកុសុមារាមនេះ ធ្វេីឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តា ន ដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកខាងមុខ និងសូមឱ្យអ្នកមានគុណទាំងអស់នោះ បែរភ័ក្រងាកក្រោយមក ជួយបីបាច់ថែរក្សា កូនចៅ ឱ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល













