សមាជិកកងវិស្វកម្មពហុជំនាញ របស់កម្ពុជាម្នាក់ បានពលីអំឡុងបំពេញ បេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយសារជំងឺគ្រុនចាញ់

ភ្នំពេញ ៖ ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ ៤៨៦ បានពលីក្នុងអំឡុងពេលបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ” MINUSCA ” ដោយសារជំងឺគ្រុនចាញ់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១១ កញ្ញា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់ កងយោធពលខេមរភូមិន្ទ គោរពវិញ្ញាណក្ខន្ធ ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ ៤៨៦ ដែលបានពលីក្នុងអំឡុង ពេលបំពេញបេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ” MINUSCA ” ដោយសារជំងឺគ្រុនចាញ់។

សូមបញ្ជាក់ថា អនុសេនីយ៍ត្រី ប្រាក់ ដា ត្រូវបានក្រុមគ្រួសាររៀបចំបុណ្យទក្ខិណានុប្បទាន និងការគោរពវិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅនៅគេហដ្ឋាន នៃសព ភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

