អ្នកនាំពាក្យ EU អំពាវនាវឲ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ និងគោរពច្បាប់អន្តរជាតិ

ភ្នំពេញ ៖ ទោះបីជារំលងផុតទៅជិត២ខែក៏ដោយ ក៏លោកស្រី Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុប(EU) ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ គោលនយោបាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានអំពាវនាវឲ្យភាគីកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកស្រីបានលើកឡើងក្នុងបណ្តាញសង្គម X ថា “សហភាពអឺរ៉ុបអំពាវនាវ ឲ្យមានកិច្ចខិតខំប្រឹងប្រែងប្រកប ដោយនិរន្តរភាពរបស់កម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់” ។
ជាមួយនឹងការអំពាវនាវនេះ អ្នកនាំពាក្យរូបនេះ ក៏បានលើកជាសំណើរថា ភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងជៀសវាងសកម្មភាពមិនល្អណាមួយកើតឡើង។
លោកស្រី Anitta Hipper ក៏បានសង្កត់ធ្ងន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងទាំងក្នុងតំបន់និងពិភពលោក ៕
