មន្ត្រីនៃក្រសួងការងារ ប្រចាំការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដើម្បីជួយដោះស្រាយបញ្ហារបស់បងប្អូនកម្មករនិយោជិត

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានក្រុមសម្របសម្រួល និងក្រុមការងារ ១២៩៧ នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំទទួលទូរសព្ទ ដោះស្រាយការងារ និងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ។
ជាមួយគ្នានោះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការសាកសួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងទូរសព្ទមកលេខ ១២៩៧។ ក្រុមការងាររង់ចាំទទួលការទំនាក់ទំនងរបស់បងប្អូន ដោយក្តីរីករាយ។
សូមជូនពរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តនិងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ៕






