អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងករពារជាតិ បានអោយដឹងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន៕



