ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុកបាកាន អញ្ជេីញកាន់បិណ្ឌវេនទី១៤ នៅវត្តសុវណ្ណសត្ថារាម

ពោធិ៍សាត់៖ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៥ លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុកបាកាន និងលោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំ កាន់បិណ្ឌវេនទី១៤ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅវត្តសុវណ្ណសត្ថារាម ហៅវត្តផ្លូវមាន់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕





